Home សង្គម បែកក្បាល ព្រោះអង្គុយផឹក ជាមួយប្រពន្ធគេ

បែកក្បាល ព្រោះអង្គុយផឹក ជាមួយប្រពន្ធគេ

0

ភ្នំពេញ៖ ដោយសារការប្រច័ណ្ឌ បុរសម្នាក់រងរបួសយ៉ាងដំណំ ដោយសារជនដៃដល់ យកកាំបិតប៉័ងតោកាប់ក្បាលចំនួន២កាំបិតខណៈបុរសរងគ្រោះកំពុងផឹកស៊ីជាមួយប្រពន្ធជនដៃដល់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៣០នាទី ចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនដៃដល់ឈ្មោះ បែន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឺ សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ដងដែកចំនួនមួយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផ្ទះម្ដាយខ្លួន ដើម្បីទៅមើលម្ដាយឈឺ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានឃើញ ជនរងគ្រោះ អង្គុយផឹកស្រាបៀ ជាមួយប្រពន្ធខ្លួន និងបងប្អូននៅលើគ្រែ ក្រោយផ្ទះម្ដាយ ជនដៃដល់ដោយជនសង្ស័យ បានប្រច័ណ្ឌប្រពន្ធជាមួយនឹង ជនរងគ្រោះ ក៏ដើរទៅដេញជនរងគ្រោះ ចេញមិនឲ្យផឹកស្រាបៀ កន្លែងនោះទេ តែជនរងគ្រោះ មិនព្រមចេញ ទើបជនសង្ស័យ យកកាំបិតប៉័ងតោ ទុកលើគ្រែនោះ កាប់ទៅលើជនរងគ្រោះ ចំនួនពីរកាំបិតតែម្ដង បណ្ដាលឲ្យជនរងគ្រោះ រងរបួសក្បាលយ៉ាងដំណំ ។

ក្រោយពីមាន ហេតុការណ៍ កើតឡើង កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនដៃដល់ រួចយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

Previous articleBayern Munich សម្រេចបញ្ចប់កិច្ចពិភាក្សាចរចា បន្តកុងត្រាថ្មីឲ្យ Alaba
Next articleបើមានសិស្សកើតជំងឺកូវីដ១៩ ក្រសួងអប់រំ នឹងបិទសាលានោះ ជាបណ្ដោះអាសន្ន