ភ្នំពេញ៖ មន្ត្រីអាវុធហត្ថពាក់សក្ដិ២ ដែលបបួលស្រីស្អាតឡើងឋានសួគ៌ ផ្អើលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃមុន តាមពិតជាមន្ត្រីអាវុធហត្ថក្លែងក្លាយ ពុំមានឈ្មោះក្នុងអង្គភាពឡើយ ។ នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ ។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានសរសេរលើកហ្វេសប៊ុក នៅថ្ងៃទី២ វិច្ឆិកានេះថា «ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មាន ចុះផ្សាយអំពីបុគ្គលម្នាក់ស្លៀកពាក់ ឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ អ ស្វាយ វង្ស ខ្ញុំបាទសូមបញ្ជាក់ថា បុគ្គលនេះ ពុំមានឈ្មោះក្នុងក្របខ័ណ្ឌ អង្គភាពកងរាជអាវុធហត្ថទេ» ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានការបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពរបស់លោក ស្វាយ វង្ស ដែលជាមន្ត្រីប៉េអឹមពាក់ស័ក្តិ២ និងជាអ្នកទិញលក់ឡានផងនោះ បានបបួលស្រីស្អាតម្នាក់ ឡើងឋានសួគ៌ថែមទាំងផ្ញើវីដេអូអាសអាភាស ឲ្យគេមើលទៀតផង ។ នេះបើយោងតាមគណនី ហ្វេសប៊ុកមួយឈ្មោះ «Ly Na» ៕