បុរសអាល្លឺម៉ង់រូបនេះ ក្លាយជាគោលដៅរបស់ Man City ដើម្បីជំនួសតំណែងលោក Pep

0

the Goal នៅថ្ងៃនេះបានសរសេរថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យក្មេង Nagelsmann នៅពេលនេះកំពុងបានក្លាយទៅជា គោលដៅអទិភាពរបស់ក្លឹបមេឃខៀវ Man CIty
ក្រោយពេលដែលបានបង្ហាញស្នាដៃដ៏អស្ចារ្យ ជាមួយនឹងលីគកំពូលអាល្លឺម៉ង់ Bundesliga រួចមក។

បច្ចុប្បន្នក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប RB Leipzig បានស្ថិតនៅក្នុងបញ្ជីរបស់ Man City រួចទៅហើយប្រសិនបើ Pep នឹងពិចារណាមិនទទួលយកសំណើរការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបនោះ។

ជាក់ស្តែងក៏មានបេក្ខភាពផ្សេងទៀតដូចជាលោក Pochettino ជាដើមផងដើម្បីអាចជំនួសតំណែងរបស់លោក Pep ប៉ុន្តែទោះបីជាយ៉ាងណា ក្លឹបនឹងនៅតែបន្តរងចាំមើល ការសម្រេចចិត្តចុងក្រោយរបស់លោក Pep Guardiola ជាមុនសិន៕

ប្រែសម្រួល៖ Lee