The Sunsports នៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD ទីបំផុតបានសម្រេចចិត្ត ក្នុងការដាក់លក់កីឡាករខ្សែការពារធ្លាក់ជើង Phil Jones ហើយទៅក្នុងបញ្ជីកីឡាករដែលត្រូវដោះដូរនៅខែមករានេះ ក្នុងតម្លៃប្រមាណជា ២០លានផោន។
Jones មិនអាចបង្ហាញសមត្ថភាពដូចការចង់បានរបស់ក្លឹបឡើយ ហើយជាក់ស្តែងប៉ុន្មានប្រកួតចុងក្រោយនេះ គាត់មិនអាចបង្ហាញខ្លួនលេងឲ្យក្លឹប ហើយចុងក្រោយនេះការប្រកួតនៅ Champion League យកឈ្នះ PSG ក្នុងលទ្ធផល២ទល់នឹង ១កាលពីយប់មិញ។
ក្នុងនោះប្រភពដដែលបានសរសេរទៀតដែរថាក្លឹបមួយរបស់អង់គ្លេសគឺ Fulham កំពុងតែបង្ហាញពីបំណងក្នុងការចរចា ដើម្បីផ្ទេរយកកីឡាករវ័យ ២៨ឆ្នាំរូបនេះ ទាំងបានដឹងហើយថា Jones ទើបតែបានបង្ហាញខ្លួនបាន ២ដងប៉ុណ្ណោះ នៅរដូវកាលថ្មីនេះ៕
ប្រែសម្រួល៖ Lee