កីឡាករអ្កចាំទីវ័យ៣៨ឆ្នាំ Petr Cech ត្រូវបានគេមើលឃើញថាត្រូវបានក្លឹបតោខៀវ Chelsea ដាក់បញ្ចូលឈ្មោះ នៅក្នុងបញ្ជីកីឡាករទាំង២៥នាក់ នាការប្រកួតចុងក្រោយនេះ ទោះបីជាគាត់បានប្រកាសចូលនិវត្តទៅហើយក្តី។
នៅថ្ងៃនេះលោក Frank Lampard បានសារភាពលោកពិតជាបានដាក់ឲ្យ Cech ស្ថិតនៅក្នុងបញ្ជីកីឡាករអ្នកចាំទីទាំង ៤រូបរបស់គាត់ពិតមែន ដែលមានដូចជា Edouard Mendy, Kepa Arrzabalaga ព្រមទាំង Willy Caballero ផង ហើយអះអាងថាកីឡាកររូបនេះមានឈ្មោះជាកីឡាករគ្មានកុងត្រាជាមួយនឹងក្លឹបឡើយ និងកំពុងតែបានធ្វើការហ្វឹកហាត់ ម្តងម្កាលជាមួយនឹងក្លឹបផងដែរ។
រំលឹកដែរថា Cech បានប្រកាសចូលនិវត្តកាលពីរដូវកាល ២០១៨-២០១៩ ក្រោយពីបានចំណាយពេល ១៥ឆ្នាំជាមួយនឹងវិស័យបាល់ទាត់អាជីព ជាពិសេសជាមួយនឹងក្លឹប Chelsea និង Arsenal ដោយក្នុងនោះគាត់អាចលើកពាន Premier League ដល់ទៅ៤ដងនិងពាន Champion League ម្តងផងកាលពីឆ្នាំ២០១១៕
ប្រែសម្រួល៖ Lee