Liverpool ត្រៀមលុយធំដើម្បីនាំយក Traore ពី Wolves

0

The Sportskeeda ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធអេស្បាញមាឌធំ Adama Traore ។

ប្រភពដដែលបានជឿជាក់ទៀតថា Traore គឺជាកីឡាករក្នុងក្តីស្រម៉ៃរបស់លោកគ្រូបង្វឹក Jurgen Klopp ហើយនឹងមានសក្តានុពលយ៉ាងខ្លាំង​ ក្នុងការបង្កើនកម្លាំងប្រយុទ្ធរបស់ក្លឹប ក្រោមស្ទីលលេងរបស់គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ។

ទោះបីជាយ៉ាងណាមានការះអះអាងថាការផ្ទេរកីឡាករអេស្បាញរូបនេះមក Anfield នឹងមិនមានជាកីឡាករធូរថ្លៃឡើយ ពោលគឺនឹងត្រូវតម្រូវឲ្យក្លឹបចាយលុយយ៉ាងហោចណាស់ ៦៣,៥លានផោន ប៉ុន្តែជឿជាក់ថាក្លឹបគឺបានត្រៀមរួចរាល់ហើយ សម្រាប់ការងារនេះនាខែមករាខាងមុខ៕

ប្រែសម្រួល៖ Lee