Ferdinand ប្រាប់ឲ្យ Man UTD ធ្វើរឿងនេះសម្រាប់ Maguire

0

នៅថ្ងៃនេះមានការលើកឡើងបែបជាការបញ្ចេញយោបល់ ពីសំណាក់អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបបិសាចក្រហម Man UTD លោក Rio Ferdinand ថាក្លឹបគួរតែពិចារណាក្នុងការដាក់ឲ្យកីឡាករ Maguire បានសម្រាកមួយរយៈសិន។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្រោយពេលដែល គេអាចមើលឃើញថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Maguire ពិតជាស្ថិតនៅក្នុងទំរង់ដ៏អាក្រក់ និងអារម្មណ៍មិនមូលសោះ។ ក្រៅតែពីបរាជ័យ ក្នុងការរារាំងគ្រាប់បាល់ដល់ទៅ ៦គ្រាប់ពីសំណាក់ Spurs សម្រាប់ក្លឹបហើយកាលពីថ្ងៃប្រកួតចុងក្រោយនេះ កីឡាកររូបនេះថែមទាំងបានទទួលកាតក្រហម ពេលលេងឲ្យអង់គ្លេសទៀតផង។

លោក Ferdinand បាននិយាយបែបនេះថា៖ ក្នុងស្ថានភាពបែបនេះខ្ញុំក៏ធ្លាប់ជួបប្រទះដែរ កាលពីគ្រានៅជាកីឡាករ ដែលចាំបាច់កីឡាករត្រូវការពេលវេលាមួយចំនួន ដើម្បីសម្រាកទាំងផ្លូវអារម្មណ៍និងផ្លូវកាយ៕

ប្រែសម្រួល៖ Lee