ភ្នំពេញ៖ ជនបង្កដែលបើករថយន្ត បំបុកមនុស្ស និងថយក្រោយកិនសម្លាប់ចោល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ។ ហេតុការណ៍បើកឡានបំបុកមនុស្សនេះ កើតឡើងកាលពីវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៧៣ កែងផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។
ជនបង្ករមានឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះ លេខ៥ អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្ដជនបង្ករម៉ាក Lexus NX 200T ពាក់ស្លាកលេខភ្នំពេញ 2BH-8494 ។
ជនបង្កត្រូវបាន សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។
ជនបង្កខាងលើ នឹងត្រូវបញ្ជូនសំណុំរឿង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ៕




