Barcelona រំពឹងថា Dembele បន្តនៅ Camp Nou

0

លោក Ramon Planes បាននិយាយថាក្រុម Barcelona មិនបានធ្វើកិច្ចពិភាក្សាណាមួយជាមួយក្រុម Manchester United ទាក់ទងនឹង Ousmane Dembele ទេ ហើយពួកគេរំពឹងថាម្ចាស់ពានរង្វាន់ World Cup រូបនេះនឹងបន្តនៅ Camp Nou ដដែល។

ក្រុមបិសាចក្រហមត្រូវបានគេនិយាយថា បានបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់កីឡាករអន្តរជាតិបារាំង នៅពេលដែលទីផ្សារដោះដូរកីឡាករជិតដល់ពេលវេលាដែលត្រូវបិទ។

លោក Ole Gunnar Solskjaer បានចំណាយពេលវេលាជាច្រើន ដើម្បីបន្តកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Jadon Sancho របស់ក្រុម Borussia Dortmund ប៉ុន្តែហាក់មិនមានសញ្ញាវិជ្ជមាន៕