ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខបី ខាងជើងខ្លោងទ្វារវត្តទឹកវិល រវាង រថយន្តម៉ាក HYUNDAI ពណ៌ស ដែរមានស្លាកលេខ កោះកុង 3A-0670 ដែរបានធ្វើដំណើរ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានគេចគ្នា ជាមួយរថយន្តម៉ាក Highlender ពណ៌ខ្មៅ ដែរធ្វើដំណើរពីជើងទៅត្បូង បណ្ដាលអោយរអិលធ្លាក់ ចូលប្រឡាយទឹក ស្របពេលមេឃកំពុងភ្លៀង ខ្លាំងផងនោះ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តម៉ាក Highlender ជិះគ្នាបួននាក់ របួសធ្ងន់ពីរ ស្រាលពីរនាក់ ៕




