L​e​w​a​n​d​o​w​s​k​i លើ​ក​ពា​ន​កី​ឡា​ក​រ​ល្អ​បំ​ផុ​ត​រ​ប​ស់ U​E​F​A

0

កីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Lewandowski ដែលរកបានគ្រាប់បាល់បញ្ចូលទីដល់ទៅ៥៥គ្រាប់ កាលពីរដូវកាលមុន  ២០១៩-២០២០ ទីបំផុតអាចប្រជែងឈ្នះមិត្តរួមក្លឹប Manuel Neuer និងកីឡាករខ្សែបម្រើឆ្នើម Kevin De Bruyne ដើម្បីលើកពានរង្វាន់កីឡាករល្អបំផុតរបស់ UEFA។

Lewandowski ស៊ុតបាន៥៥គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៤៧ដង ដែលក្នុងនោះមាន១៥គ្រាប់ នៅក្នុងការប្រកួត ១០ដងនៅ Champion League មុនដែលគាត់បាននាំក្លឹបលើកពាន Champion League នេះតែម្តង។នៅក្នុងពិធីប្រកាសពានរង្វាន់នោះផងដែរកីឡាករមិត្តរួមក្លឹបដូចជា Joshua Kimmich ព្រមទាំងគ្រូបង្វឹកក្លឹបលោក Hansi Flick ក៏សុទ្ធតែបានលើកពានរង្វាន់ផ្សេងៗរៀងគ្នាផងដែរ។

Neuer ទោះបីមិនអាចលើកពានកីឡាករល្អបំផុតនេះបានមែន ប៉ុន្តែគាត់បានលើកពានកីឡាករអ្នកចាំទីល្អបំផុត សម្រាប់រដូវកាលដោយយកឈ្នះកីឡាករអ្នកចាំទី Keylor Navas របស់ក្លឹប PSG និងកីឡាករអ្នកចាំទី Jan Oblak របស់ក្លឹប AT Madrid ៕

ប្រែសម្រួល៖ Lee