A​j​a​x​ រ​ក​កី​ឡា​រ​ជំ​នួ​ស​តំ​ណែ​ង​ S​e​r​g​i​n​o D​e​s​t បា​ន​ហើ​យ

0

Barcelona មិនទាន់បានប្រកាសជាផ្លូវការ នូវការចុះហត្ថលេខាជាមួយកីឡាករ Sergino Dest នៅឡើយទេ ប៉ុន្តែក្លឹប Ajax ហាក់ដូចជាបានរកឃើញអ្នកជំនួសរបស់គាត់រួចហើយគឺកីឡាករ Sean Klaiber ។ ខ្សែការពារខាងស្តាំវ័យ ២៦ ឆ្នាំរបស់ Utrecht បានធ្វើដំណើរទៅដល់ទីក្រុង Amsterdam រួចហើយ ដើម្បីធ្វើការពិនិត្យសុខភាពជាមួយក្រុមជើងឯក Eredivisie ។

យោងតាម De Telegraaf បានឱ្យដឹងថាកីឡាករខ្សែការពារខាងស្តាំ Klaiber នឹងចូលរួមជាមួយ Ajax ក្នុងទំហំទឹកប្រាក់ ៥លានអឺរ៉ូដែលអាចនឹងកើនឡើងដល់ ៧លានអឺរ៉ូ អាស្រ័យលើទឹកប្រាក់បន្ថែម ជាមួយនឹងកុងត្រារយៈពេល ៤ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ខ្សែការពារខាងស្តាំរូបនេះ ស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ២១ដង ក្នុង ១៥៣ប្រកួត ឲ្យក្លឹប Utrecht៕