ភ្នំពេញ៖ បុរសភេទទី៣ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចផ្សារកណ្តាលទី២ ក្របួចបាន នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ខណៈពួកគេបានយកទូរស័ព្ទ ទៅបញ្ចាំនៅផ្ទះមួយកន្លែង ស្ថិតនៅផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព បើកទ្វាររថយន្ត ជនរងគ្រោះ មានកាបូបមួយ ក្នុងនោះមានលុយមួយចំនួន និងទូរស័ព្ទ២គ្រឿង គឺ រួចគេចខ្លួនបាត់ស្រមោល ។
ដោយសារទូរស័ព្ទទាំង២គ្រឿង នេះបានភ្ជាប់ប្រព័ន្ធ GPS រហូតដល់វេលាកើតហេតុ ទើបម្ចាស់ទូរស័ព្ទ តាមដានដឹងថា ជនសង្ស័យយកទូរស័ព្ទ មកដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។
បច្ចុប្បនជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕



