C​h​e​l​s​e​​a ប​ញ្ចេ​ញ​ខ្សែ​កា​រ​ពា​រ​ម្នា​ក​ទៅ​ឲ្យ​ក្លឹ​ប​ប៊ែ​ល​ហ្ស៊ិ​ក A​n​d​e​r​l​e​c​h​t

0

កីឡាករខ្សែការពារវ័យ២៥ឆ្នាំ Miazga ត្រូវបាន the Goal ចេញផ្សាយថាកំពុងត្រៀមខ្លួនរួចទៅហើយ ដើម្បីទៅចូលរួមជាមួយនឹងក្លឹបទី៤ ចាប់តាំងតែពីបានចុះកុងត្រាជាផ្លូវការជាមួយនឹង Chelsea តាំងតែពីឆ្នាំ២០១៦។

កីឡាករ Matt Miazga រូបនេះនឹងធ្វើដំណើរទៅដល់ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមជាមួយនឹងក្លឹប Anderlecht ក្នុងកុងត្រាខ្ចីជើងរយៈពេលវែង បន្ទាបពីទើបតែបានជាសះស្បើយពីរបួស កាលពីពេលថ្មីៗនេះ។

នេះមានន័យថាវានឹងក្លាយទៅជាក្លឹបទី៤ហើយ ដែលកីឡាករវ័យ២៥ឆ្នាំរូបនេះ បានទៅចូលរួមលេងជាមួយ ចាប់តាំងតែពីបានក្លាយទៅជាកីឡាករពេញសិទ្ធរបស់ Chelsea ដែលក្នុងនោះមានរួមទាំងក្លឹប Vitesse, Nantes និង Reading ផងដែរ៕

ប្រែសម្រួល៖ Lee