ភ្នំពេញ៖ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ លោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានស្ថានីយជញ្ជីងព្រែកព្នៅ និងស្ថានីយជញ្ជីងថ្នលើទទឹង នៅ៨ នៃឃុំព្រៃខ្លា ស្រុកស្វាយអន្ទរខេត្តព្រៃវែង។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យ រថយន្តដឹកពោត និងឥដ្ចំនួន១១ គ្រឿង និងឃាត់បានរថយន្តដឹក លើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ១៦តោន ដល់ ៣៥តោន។ រថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្សា ដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំ ក៏បានពន្យល់ណែនាំ ដល់ម្ចាស់រថយន្ត ឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ ចរាចរណ៍ធ្ងន់ធ្ងរ ៕