L​u​c​a​s M​o​u​r​a គួ​រ​តែ​ចា​ប់​ផ្តើ​ម​មា​ន​អា​រ​ម្ម​ណ៍​ព្រួ​យ​បា​រ​ម្ភ​ខ្លះ​ហើ​យ​ពេ​ល​ដែ​ល​ B​a​l​e ត្រ​ឡ​ប់​វិ​ញ​ពេ​ល​នេះ

0

យើងអាចមើលឃើញយ៉ាងច្បាស់ថាកីឡាករខ្សែប្រយុទ្ធវេល Gareth Bale នឹងទទួលបានឱកាសក្នុងជម្រើស១១នាក់ដំបូង របស់លោក Jose Mourinho ជាមិនខាន ក្រោយចុះកុងត្រាខ្ចីជើងពី Real Madrid ហើយមកនោះ។

តាមការលើកឡើងរបស់អតីតកីឡាករខ្សែការពាររបស់ក្លឹប Spurs គឺលោក Alan Hutton សញ្ជាតិប្រេស៊ីល បានបញ្ជាក់ថា វត្តមានរបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ នឹងក្លាយទៅជាក្តីបារម្ភសម្រាប់កីឡាករ Lucas Moura ជាមិនខាន។

Lucas ទទួលបានឱកាសយ៉ាងច្រើនជាមួយនឹង Spurs ចាប់តាំងតែពីបានផ្ទេរមកពី PSG កាលពីឆ្នាំ២០១៨ប៉ុន្តែលោក Hutton ជឿជាក់ថាការបង្ហាញខ្លួនរបស់លោក Lucas នៅរដូវកាលថ្មីនេះនឹងអាចកាត់បន្ថយជាងមុន ជាពិសេសនៅពេលដែល Bale អាចចូលប្រកួតនៅខែតុលាខាងមុខ៕

ប្រែសម្រួល៖ Lee