រ​ក​បា​ន​​គ្រូ​ប​ង្វឹ​ក​ថ្មី​ស​ម្រា​ប់​ជ​ម្រើ​ស​ជា​តិ​ហូ​ឡ​ង់ហើ​យ

0

នៅថ្ងៃពុធនេះលោក Frank de Boer ត្រូវបានគេប្រកាសឈ្មោះ ក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិហូឡង់ហើយ នេះបើយោងតាមការចេញផ្សាយរបស់កាសែត De Telegraaf។

អតីតគ្រូបង្វឹករបស់ក្លឹប Crystal Palace រូបនេះនឹងត្រូវបានគេរំពឹងថានឹងចុះកុងត្រាថ្មី ដែលមានសុពលភាព រហូតដល់ឆ្នាំ២០២២ និងចាប់ផ្តើមបង្កើតក្រុមការងារគ្រូបង្វឹករបស់លោក ចាប់ពីចុងសប្តាហ៍នេះទៅហើយ។

លោក De Boer ត្រូវបានគេដឹងដែរថាបានក្លាយទៅជាគ្រូបង្វឹកហូឡង់ នៅក្រោយពេលដែលលោក Frank Rijkaard និង Peter Bosz បានបដិសេធសំណើររបស់សហព័ន្ធបាល់ទាត់ហូឡង់សម្រាប់ការងារនេះ៕

ប្រែសម្រួល៖ Lee