នៅមិនទាន់បានប៉ុន្មានផងក្រោយការមកដល់ទឹកដី Stamford Bridge កីឡាករខ្សែការពារ Thiago Silva
នៅថ្ងៃនេះបានធ្វើការអះអាងថា គាត់នឹងអាចទទួលបានកុងត្រាបន្តនៅទីនេះទៀត ក្រោយចប់រដូវកាលនេះ។
កីឡាករប្រេស៊ីលរូបនេះ មិនដែលមានបទពិសោធលេងនៅអង់គ្លេសក្តី ប៉ុន្តែតោខៀវ Chelsea បានផ្តល់កុងត្រាដែលមានរយៈពេល១ឆ្នាំជូនគាត់ និងព្រមទាំងជម្រើសដើម្បីបន្តថែម១ឆ្នាំទៀតផងដែរ នៅក្រោយរដូវកាល២០២០-២០២១។
Silva មកដល់ពេលនេះមានវ័យ៣៦ឆ្នាំហើយ ហើយគាត់គឺជាកីឡាករដែលគ្មានតម្លៃខ្លួនត្រូវបាន Chelsea នាំយកបាន
មកពីក្លឹប PSG កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ៕
ប្រែសម្រួល៖ Lee