L​i​v​e​r​p​o​o​l បា​ន​ប​ញ្ច​ប់​កា​រ​ផ្ទេ​រ T​h​i​a​g​o

0

ក្លិបជើងឯកលីគកំពូលអង់គ្លេស បានបញ្ជាក់ពីការចុះហត្ថលេខា លើខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Thiago Alcantara ពីក្លិប Bayern Munich កាលពីថ្ងៃសុក្រ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣០លានអឺរ៉ូ។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះដែលបានជួយ Bayern ក្នុងការប្រកួតប្រជែងកាលពីរដូវកាលមុន បានមកដល់ Liverpool កាលពីព្រឹកថ្ងៃសុក្រ ដើម្បីពិនិត្យសុខភាពរបស់គាត់និងត្រៀមចុះហត្ថលេខា។ គាត់បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ Liverpool ថាឮ« ខ្ញុំគិតថាវាជាអារម្មណ៍ដ៏អស្ចារ្យមួយ។ ខ្ញុំបានរង់ចាំពេលវេលានេះ អស់រយៈពេលជាយូរមកហើយ ហើយខ្ញុំពិតជារីករាយណាស់ ដែលបានមកទីនេះ» ។

Thiago បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្លិបថា « ខ្ញុំនឹងដាក់ចិត្តកាយបេះដូង លេងនៅលើទីលាន សម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ និងអ្នកគាំទ្រផងដែរ»។ គួររំលឹកឡើងវិញផងដែរថា Thiago Alcantara បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងថ្នាលយុវជនរបស់ FC Barcelona ជាមួយនឹងបងប្រុសរប​ស់គាត់ Rafinha៕