មិនដឹងមានរឿងអី! មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លី បាញ់សម្លាប់បុរសម្នាក់ឆៅៗ នៅកណ្ដាលផ្លូវ

0

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីយោធា បានដកកាំភ្លើងខ្លី បាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងអណោចអាធម នៅកណ្ដាលផ្លូវ កាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ទូច ភេទប្រុស អាយុជាង ៣០ឆ្នាំ មានលំនៅឋានក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនដៃដល់ ត្រូវបានគេស្គាល់ថាជាមន្រ្តីយោធា មានឈ្មោះ ផល ។

ក្រោយបាញ់សម្លាប់ជនរងគ្រោះរួច ជនដៃដល់ក៏បានរត់ទៅសម្ងំ ក្នុងផ្ទះប្រជាពលរដ្ឋ ប៉ុន្តែត្រូវសមត្ថកិច្ច ចាប់បានយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕