M​a​n U​n​i​t​e​d ត្រៀ​ម​ចា​យ​លុ​យ​២​៨​លា​ន​ផោ​ន​ទិ​ញ​កី​ឡា​ក​រម្នា​ក់​ពី​អេ​ស្បា​ញ

0

នៅសប្តាហ៍នេះក្លឹបបិសាចក្រហម Man United បានត្រៀមខ្លួនកាន់តែខ្លាំងហើយ ដើម្បីធ្វើការចរចាសុំទិញយកកីឡាករ Uros Racic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Valencia។

កីឡាករខ្សែបម្រើឆ្នើមសញ្ជាតិស៊ែបរូបនេះ ត្រូវបានគេជឿជាក់ថាមានតម្លៃខ្លួនយ៉ាងហោចណាស់ ៩២លានផោន នៅក្នុងកុងត្រារបស់គាត់ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុនៅក្រោយកូវីដ១៩ គេជឿជាក់ថា Valencia នឹងបង្ខំចិត្តស្តាប់សំណើរដែលមានតម្លៃត្រឹមតែ ២៨លានផោន ពីក្លឹបបិសាចក្រហម។

កីឡាកររូបនេះមានកំពស់ខ្ពស់ និងមាឌធំព្រមទាំងកម្លាំងផងដែរ ហើយលើសពីនេះគឺគាត់អាចលេង ក្នុងតំណែងបម្រើការពារ បានយ៉ាងល្អ ព្រោះថាមានជំនាញទាំងជើងឆ្វេង និងជើងស្តាំផងដែរ ក្នុងវ័យទើបតែ ២២ឆ្នាំប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee