ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពោលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា គ្មានការធ្វើកំណែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ ប៉ុន្តែកំណែទម្រង់មួយ ដែលអាចជោគជ័យទៅបាន គឺផ្អែកទៅលើកត្តាសំខាន់ៗចំនួន៤ ។
តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ កញ្ញានេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា «គ្មានការធ្វើកំណែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ»។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប៉ុន្តែកំណែទម្រង់មួយដែលអាច ជោគជ័យទៅបានគឺផ្អែក ទៅលើកត្តាសំខាន់ៗបួន ៖
១.ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាន នៃផលប្រយោជន៍រួម និងយូរអង្វែង)
២.ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍)
៣.ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ)
៤.ការលះបង់ (ផលប្រយោជន៍បុគ្គល ទោះបីក្នុងកម្រឹតណាមួយ ដើម្បីផលប្រយោជន៍រួម) ៕