Up​a​me​c​a​n​o នឹ​ង​ប​ន្ត​លេ​ង​ជា​មួ​យ​ក្លឹ​ប​ដ​ដែ​ល​ពេ​ល​នេះ ប៉ុ​ន្តែ​អា​ច​នឹ​ង​ចា​ក​ចេ​ញ​នៅ​ឆ្នាំ​ក្រោ​យ

0

នៅក្រោយពេលដែលពាក្យចចាមអារ៉ាមកាន់តែច្រើនឡើងនោះថ្ងៃនេះគ្រូបង្វឹកក្លឹប RB Leipzig លោក Julian Nagelsmann បានបញ្ជាក់សាជាថ្មីថាកីឡាករឆ្នើម Dayot Upamecano នឹងបន្តលេងជាមួយក្លឹបជាធម្មតា នៅក្នុងឆ្នាំនេះ។

ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថាលោកមិនបានជឿជាក់ថាទេថា ក្លឹបនឹងមានលទ្ធភាពក្នុងការរក្សាគាត់ទុកបានទៀត រហូតដល់ឆ្នាំក្រោយឡើយ ពោលគឺចប់រដូវកាលក្រោយ២០២០-២០២១ ខណៈដែលទំនាក់ទំនងរវាងកីឡាករ និងក្លឹបធំៗនៅអ៊ឺរ៉ុបដូចជា Man United, Real Madrid , Bayern Munich និង Arsenal ជាដើមគឺមិនអាចលាក់បាំងបានឡើយ។

គ្រូបង្វឹកដដែលបានបន្តថាកីឡាករនៅតែបន្តធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងៗទៀត ខណៈដែលកុងត្រារបស់គាត់ទើបតែ ត្រូវបានបន្តរហូតទៅដល់៣ឆ្នាំកាលពីខែកក្កដាកន្លងទៅនេះក្តី៕

ប្រែសម្រួល: Lee