D​e B​r​u​y​​n​e លើ​ក​ពា​ន​កី​ឡា​ក​រ​ល្អ​បំ​ផុ​ត P​F​A​

0

នៅថ្ងៃនេះកីឡាករឆ្នើមរបស់ Man City សញ្ជាតិប៊ែលហ្សិក Kevin de Bruyne បានយកឈ្នះកីឡាករដល់ទៅ៤រូប ដែលជាបេក្ខភាពមកពីក្លឹបជើងឯក Liverpool ដើម្បីអាចលើកពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ PFA ។

កីឡាករអាជីពជាច្រើនបានធ្វើការបោះឆ្នោតឲ្យ de Bruyne យកឈ្នះកីឡាករខ្សែការពារ Trent Alexander Arnold, Jordan Henderson, Sadio Mane និងកីឡាករពានរង្វាន់ PFA ឆ្នាំចាស់ Virgil van Dijk ផងដោយមានពិន្ទសរុប១៨ ឈរនៅដាច់ពីគេលើតារាង។

ទោះបីជាយ៉ាងណាក្តីកីឡាករខ្សែការពារឆ្នើមរបស់ហង្សក្រហម Alexander Arnold ក៏ត្រូវបានទទួលបានការបោះឆ្នោត ដើម្បីលើកពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំផងដែរ PFA Young Players៕

ប្រែសម្រួល៖ Lee