កីឡាករខ្សែការពារ Tomori ដែលបានបង្ហាញខ្លួនលេងឲ្យក្លឹបតោខៀវ Chelsea ជាលើកដំបូងកាលពីរដូវកាលមុននោះ នៅថ្ងៃនេះត្រូវបាន the Goal ជឿជាក់ថាទំនងជានឹងអាចផ្ទេរទៅលេងជាមួយនឹង Everton ហើយនៅរដូវកាលក្រោយ។
បង្ហាញខ្លួនបានយ៉ាងល្អកាលពីរដូវក្តៅមុនក្តី ប៉ុន្តែក្រោយមកទំរង់លេងរបស់គាត់បានធ្លាក់ចុះហើយកីឡាករវ័យ២២ឆ្នាំ Fikayo Tomori រូបនេះគឺបានត្រឹមអង្គុយជាកីឡាករបម្រុងរបស់ក្លឹប ក្រោមការដឹកនាំរបស់លោក Frank Lampard ប៉ុណ្ណោះដែលវាបានធ្វើឲ្យកីឡាករផ្ទាល់គឺចាប់ផ្តើមពិចារណាក្នុងការផ្ទេរទៅ Everton ហើយជាទីកន្លែង កំពុងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគាត់យ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក្តី the Goal ហ៊ានអះអាងទៀតថាកីឡាករ នឹងសម្រេចចិត្តផ្ទេរទៅលេងជាមួយនឹង Everton ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee