ប្រធានមន្ទីរសុខាភិបាលកោះកុង ច្រានចោលព័ត៌មានរកឃើញជនជាតិចិនពីរនាក់កើតជំងឺកូរ៉ូណា

0

ភ្នំពេញ៖ ករណី​ដែលសារព័ត៌មានក្នុងស្រុកចុះថា រកឃើញឃើញជនជាតិចិនពីរនាក់កើត​ជំងឺកូរ៉ូណា នៅខេត្តកោះកុង ពេលនេះប្រធានមន្ទីរសុខាភិបាល បានថ្លែងប្រាប់ OBN Asia នៅព្រឹកនេះឲ្យដឹងថា មិនមានករណីជំងឺកូរ៉ូណា កើតឡើងក្នុងទឹកដីខេត្តកោះកុងនោះទេ ។​

លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ឲ្យដឹងថា ជនជាតិពីរនាក់នោះ គាត់ចេះតែបារម្ភខ្លួនគាត់ ដល់ម៉ោងនេះ អត់មានអីទេ ដោយសារតែពួកគាត់បានធ្វើដំណើរមកកាន់កម្ពុជា ជាមួយចិនដែលនៅកំពង់សោម ដែលបានរកឃើញករណីថ្មីៗនោះ អ៊ីចឹងគាត់ចេះតែបារម្ភទៅៗ ។​
លោកបន្តថា រហូតដល់ម៉ោងនេះ នៅកោះកុងគ្មានករណី ជំងឺ កូរ៉ូណា ដូចគេផ្សព្វផ្សាយនោះទេ ៕