ស្វែង​យល់​ពីអត្ថ​ប្រយោជន៍​នៃកា​រដោះស្រាយ​វិវាទ​​ក្រៅប្រព័ន្ធតុលាការ​

0

ភ្នំពេញ៖ ក្នុង​អាណត្តិទី​៧​នៃ រដ្ឋសភា រាជរដ្ឋាភិបាល​បានទទួល​សំណើសុំ អន្តរាគមន៍ដោះស្រាយ​វិវាទ​ពាក់​ព័ន្ធ​ដីធ្លី​ គម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើនករណី ហើយក្នុងនោះ ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ ដែលជា​សេនាធិកា​ររ​ប​ស់រា​ជ​រ​ដ្ឋា​ភិបា​លក៏បានដោះស្រាយ វិវាទក្រៅប្រព័ន្ធ​ជា​បន្តបន្ទាប់ ជាមួយនឹងការទទួលបានលទ្ធផលផ្លែ ផ្កាគួរជាទីមោទន ខណៈ ភាគីទំនាស់ទាំងសង់ខាងក៏យល់ព្រម ទទួល យកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួងដែនដីយ៉ាងរីករាយ។ ដឹងទេថា តើ​ការ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធនេះ​ មានអត្ថ​ប្រយោជន៍អ្វីខ្លះ ?

យោងតាម​របាយការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្ត​នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់ បាន​បង្ហា​ញ​ឱ្យដឹងថា ការ​ដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធ បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើនដល់​ភាគី​នៃ​រឿង​ក្ដី​ក្នុងការ​សម្រេច​ជ្រើសរើស​យន្តការ​នេះ ដោយក្នុងនោះ មានដូច ជា ការ​ចំណាយ​សោហ៊ុយ​តិច និងពេលវេលា​ឆា​ប់​រហ័ស ល្អជា​ងដំណើរ​រឿង​ក្ដី​តាមប្រព័ន្ធតុលាការ​ ដែល​មាន ​៣ថ្នាក់ និង​ដំណើរការ​ជម្រះចុះ ឡើង​អាច​ឈាន​​ដល់​​៥ដង លុះនៅពេល​បានសេចក្ដី​ហើយ​ ត្រូវ​ធ្វើការ​ស្នើសុំ​អនុវត្ត​ចេញជា​សំណុំរឿង​អនុវត្ត​បន្ថែមទៀត​​ ។ ​

អត្ថ​ប្រយោជន៍​ផ្សេងទៀត ដែល​ទទួលបានពីការ​ដោះស្រាយ​ក្រៅប្រព័ន្ធ តុលាការ​ ដូចជា ការទទួលបាន​ដំ​ណោះ​​ស្រាយ ទាំងអស់គ្នា ដែលជា​ចំណុចមួយ​ដែលគូភាគីអាចទទួល​យក​បានទាំងអស់គ្នា ប្រសើរជាង​ការទទួលបានសេចក្ដី​សម្រេច​មួយដែល​មានអ្នកឈ្នះក្ដី​ និងអ្នកចាញ់ក្ដី ។ ក្រៅពីនេះ គូភាគី​ក៏ទទួលបាន​ដំណោះស្រាយ​ឆាប់​រហ័​ស​ នីតិវិធី មិនមាន ភាពស្មុគស្មាញ ហើយគូភាគីនៅតែអាច​រក្សា​ទំនាក់​ទំន​ងល្អរវាង​គ្នា ​និង​គ្នា ​​ហើយ​បញ្ចប់​វិវាទដោយសន្តិវិធី ។

បើតាមរបាយការណ៍របស់​ក្រុមមេធាវីស្ម័គ្រចិត្តរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ​ការ​ដោះស្រាយ​វិវាទក្រៅ ប្រព័ន្ធតុលាការ​ អាចធានា​បាននូវ​ភាពសុខដុម​រមនា​ និងយុត្តិធម៌​ក្នុង​សង្គម​ តាមរយៈការ​ព្យាយាម​សម្រុះ​សម្រួល​ ផ្សះផ្សារ ​បញ្ចប់​វិវាទក្រៅ​ប្រព័ន្ធ ។ វាក៏បានជួយកាត់​បន្ថយ​ការ​កកស្ទះសំណុំរឿង​នៅតាម មូលដ្ឋានផងដែរ ហើយ​ក៏​បាន​ជួយបង្ខិត​សេវា​ដោះស្រាយ​វិវាទឱ្យកាន់ តែកៀក​នឹង​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានផងដែរ ។

អត្ថ​ប្រយោជន៍សំខាន់មួយទៀតដែលទទួល​បានពីការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ គឺធានា​បានដំណើរការ​ឯកជន​ភាព​នៃការ​ដោះស្រាយ​ និងការអនុវត្ត​ដំណោះស្រាយ​តាម​លក្ខខណ្ឌព្រម​ព្រៀង ​​និងបត់បែន​តាម​ស្ថានភាព​នៃ​រឿងក្ដី ។

បើតាមក្រុមមេធាវីស្ម័គ្រ​ចិត្ត​របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤​ ក្រុមមេធាវី​បាន​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធរហូតដល់៩​ប្រភេទ ក្នុងនោះ មាន​​ ១. ការ​ស្នើ​សុំ​ចុះបញ្ជី​មានចំនួន៤ករណី ២.​វិវាទឯកជន និងឯកជន, ៣. វិវាទឯកជន និង​នីតិ​បុគ្គល​ មានចំនួន១២​ករណី ៤. វិវាទ​ឯក​ជន និងដីរដ្ឋ មានចំនួន១៧​ករណី ៥. វិវាទទាក់ ទង​​នយោបាយ​ មាន​៥ករណី ៦.កិច្ច​ការ​តុលាការ​មាន​ចំនួន​​៧ករណី ៧.កិច្ចការ​ថ្នាក់​ក្រោម​ជាតិ​មាន៥ករណី ៨.ការ​សុំទប់ ស្កាត់ទ្រព្យ មានចំនួន​៣ករណី និង​៩ . វិវាទ​​សំណង់​មានចំនួន១០​ករណី ​។​

យោងតាមប្រសាសន៍​ឯកឧត្តម​ សាយ សំអាល់​ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ​នគ​រូ​ប​នី​យ​​កម្ម​ និងសំណង់ បានឱ្យដឹងថា​ នៅក្នុង​ឆ្នាំ២០២៤​នេះ គម្រោង​អ​ភិ​វឌ្ឍន៍​​ដែល​មានបញ្ហា​ដាក់សំណើ​សុំ​អន្ត​រ​គមន៍មកកាន់​ក្រសួង និង​មានវិវាទទាំង​ដីធ្លី និង​វិវាទ​ពាក់ព័ន្ធនឹង​អចលនទ្រព្យ​ជាច្រើនទៀត ត្រូវ​បាន​ក្រសួង​រៀប​ចំដែនដី នគរូប​នីយកម្ម និងសំណង់​ ដោះ​ស្រាយ​​រួចរាល់ជា​បន្ត​បន្ទាប់ និងកំពុង​បន្ត​ដោះស្រាយ​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់បញ្ហាទាំង​ស្រុង ។​

ឯកឧត្តម​បន្តថា​ ពាក់ព័ន្ធនឹង​រឿងដីធ្លី នៅក្រសួងរៀបចំដែនដីមាន​ករណីវិវាទ​រាប់ម៉ឺន​ករណី ប៉ុន្តែក្រុមការងារ​បាន​ព្យាយាម ដោះស្រាយ​រហូតធ្លាក់​មកនៅ​ត្រឹមក្រោម​១០០០​ករណី​ទៀ​តប៉ុណ្ណោះ និងឈាន​ដល់​ការ​បញ្ចប់ទំនាស់ដីធ្លីទាំងស្រុង​នៅពេល ឆាប់ៗនេះ ដើម្បីឱ្យ​សង្គមកម្ពុជា​​ក្លាយជា​សង្គម​មួយដែលស្ងប់ស្ងាត់​មិនមានវិវាទ មិនមាន​ទំនាស់ ប្រកបដោយសន្តិភាព ប្រជាជលរដ្ឋរស់នៅសុខសាន្ត​ ៕