បញ្ជូនជនជាតិវៀតណាម ៨១នាក់ទៅកាន់ប្រទេសដើមវិញ

0

ស្វាយរៀង៖ នៅ​ថ្ងៃ​ពុធ ៩​រោច ខែបុស្ស ឆ្នាំរោង​ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១ និង​១០​នាទី ប៉ុស្តិ៍ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី សុខ ហេង អនុប្រធាន​នាយកដ្ឋាន និង​សហការី ធ្វើការ​បញ្ជូន​ជនជាតិ​វៀតណាម​(VIETNAM) ចំនួន ៨១​នាក់ ស្រី ២៤​នាក់ ពាក់ព័ន្ធ​បទល្មើស​ដូច​ខាងក្រោម​៖

– ​លួច​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់ ៤០​នាក់ ស្រី ១៣​នាក់
-​ លួច​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ៣៧​នាក់ ស្រី ១១​នាក់
– ​បទល្មើស​លួច (​អនុវត្ត​ទោស​រួច​) ០១​នាក់
-​ សម្រួល​ប្រើប្រាស់​សារធាតុ​ញៀន​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​(​អនុវត្ត​ទោស​រួច​) ០១​នាក់
– ​បំពាន​លើ​ប្រកាស​បណ្ដេញចេញ ០១​នាក់
– ​ឃាតកម្ម​គិត​ទុកជា​មុន​(​អនុវត្ត​ទោស​រួច​) ០១​នាក់​។

ប្រគល់​ឱ្យទៅ​ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​(​វៀតណាម​) ដោយ​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕