អាស៊ា​ននៅតែ​ជាព​ន្លឺនៃ​កំណើ​នសេ​ដ្ឋកិ​ច្ចរ​ប​ស់ពិភពលោក ដោយឆ្នាំ២០២៣ អាស៊ា​នអាច​ទ​ទួ​ល​បាននូវកំណើន​ផលិត​ផល​ក្នុង​ស្រុក​ស​រុ​ប​៤,៦% ស្មើនឹងប្រមាណ ៣,៦ ទ្រីលានដុល្លារ

0

បរទេស៖ អាស៊ា​ននៅតែ​ជាព​ន្លឺនៃ​កំណើ​នសេ​ដ្ឋកិ​ច្ចរ​ប​ស់ពិភពលោក ដោយឆ្នាំ២០២៣ អាស៊ា​នអាចទទួលបាននូវកំណើន​ផលិត​ផល​ក្នុង​ស្រុក​ស​រុ​ប​៤,៦% ស្មើនឹងប្រមាណ ៣,៦ ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃ​ផ​លិ​ត​ផ​ល​ក្នុ​ង​ស្រុ​ក(GDP) សរុបរ​ប​ស់ពិភពលោកនិងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥លើពិភពលោក។ ​នេះ​បើ​តា​​ម​ខ្លឹម​សា​រ​ស​ង្ខេ​បស្តីនៃ​កិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រ​ជុំកំពូ​ល​អាស៊ា​ន​លើ​ក​ទី៤៣ នៅរដ្ឋ​ធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២​៣​។

ទោះបីមានចំណុចវិជ្ជមានយ៉ាងនេះក្តី តំណាងស្ថាប័នរូបិយប័ណ្ណអន្តរជាតិ និងធនា​គា​រ​ពិ​ភពលោក បានអំពាវនាវឱ្យអាស៊ានធ្វើការកែទម្រង់ស្ថាប័ននេះ ព​ង្រឹង​ការ​វិនិ​យោ​គ​លើ​កា​រ​ងា​រ​ លើប្រជាជន យុវជន លើវិស័យអប់រំ បច្ចេកិវទ្យាឌីជីថល និ​ង​រា​ល់​កំណើ​ន​ដែ​ល​ធា​នា​ឱ្យ​មា​ន​ចី​រភាព។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានថ្លែ​ងនូ​វចំ​ណាប់​អារ​ម្មណ៍​ជា​ប​​ន្តបន្ទាប់ដោយចាប់ ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែ​ល​បា​នអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អា​ស៊ានជាលើកដំ​បូងក្នុ​ងឋា​នៈជា​នាយ​ករ​ដ្ឋម​ន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា និងស្វាគមន៍របស់ ឯកឧត្តម ខេរ៉ឡា ហ្សាណាណា គូសម៉ៅ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួម ក្នុ​ងកិ​ច្ចប្រ​ជុំក្នុ​ងនា​មជា​អ្ន​ក​អ​ង្កេ​តការអាស៊ាន។

ថ្នាក់ដឹកនាំជាច្រើនក៏បានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ សម្ដេច​អគ្គមហា​សេនា​ប​តី​តេ​ជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបា​នចូល​រួមវិ​ភាគ​ទាន​ដ៏ធំ​ធេ​ង​ក្នុ​ង​កា​រ​ពូ​ន​ជ្រុំ​ និងការធ្វើសមារណកម្មអាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែ​ង​អំណរគុណ ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិ​សណ្ឋារ​កិច្ច​យ៉ាង​កក់​ក្ដៅចំ​ពោះគ​ណៈ​ប្រ​តិ​​ភូកម្ពុជា និងបានអបអរសាទរ ដល់ឥណ្ឌូនេស៊ីក្នុងការរៀបចំបាន​យ៉ាងល្អ​នូវ​កិច្ច​ប្រ​ជុំ​កំ​ពូ​ល​អា​ស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើ​កឡើ​ង​ពី​ការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិ សាស្ត្រនយោបាយ ដែ​លធ្វើ​ឱ្យ​ប្រ​ទេសមួយចំនួនមានការលំបាកក្នុ​ងការស្វែ​ងរ​កចំ​ណុច​អព្យា​ក្រឹត្យ​ដែល​អាច​គាំទ្រ​បា​ន​យ៉ា​ងពិ​តប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ា​ន​គ្រា​ន់​តែ​ឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អា​ស៊ាន​ត្រូវ​តែមា​នស​មត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើ​យឈា​នទៅ​កា​ត់បន្ថយផលប៉ះពា​ល់តា​ម​រ​យៈការប្រើ​ប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និ​ងក្នុងនាមជាសា្ថប័នរៀ​បចំ​គោ​ល​ន​យោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោល កា​រណ៍​កុ​ង​ស​ង់ស៊ីស អា​ស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេ​លវេលាលើប​ញ្ហាដែល​មាន​ភា​ព​ប​ន្ទា​ន់​និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អា​ស៊ា​នត្រូវស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការ​ធ្វើ​បរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំ​កំពូ​លបា​ន​អ​នុ​ម័​ត​លើ​ឯ​ក​សា​រសំខាន់ៗមួយចំនួនដូចជា៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអា​ស៊ានអំពី​អាស៊ា​នជា​ស្នូ​ល​នៃ​កំណើន សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី​ការពង្រឹងសន្តិសុខ​ស្បៀងនិ​ងអា​ហា​រ​រូប​ត្ថ​ម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអ​ភិវឌ្ឍ​នៃ​កិ​ច្ច​ព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ានបៃតង និ​ងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ។

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តា​​ប្រ​ទេ​ស​អាស៊ានបានចូលរួមកិច្ចប្រជុំចង្អៀត ដើម្បីផ្លាស់ប្តូរយោបល់អំពីស្ថានកា​រណ៍​វិវ​ត្តនៅ​ក្នុ​ង​តំ​ប​ន់​និងលើសកលលោកមួយចំនួនដែលមានការចាប់អារម្មណ៍រួម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា