សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាង សង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ

0

បរទេស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់ គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។

ការស្នើសុំនេះធ្វើឡើងក្នុងជំនួប រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នា​យក​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេស៊ី នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ​ក​ញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹ​ងនូវ​កិច្ចស​ហប្រ​តិ​ប​ត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber C​ri​me)បង្កើ​ន​ប​ន្ថែ​មទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិ​យោគពី​ប្រទេ​ស​ម៉ា​ឡេស៊ី នៅ​ក​ម្ពុជា។

ជាមួយគ្នានេះ, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិ​ភា​ក្សា​​ ប​ន្ថែមអំពីការបង្កើនកិច្ច​សហប្រ​តិប​ត្តិ​កា​​ររវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុង​ទិដ្ឋ​ភាព​នយោ​បា​យ​, ពាណិជ្ជកម្មការវិនិយោគការអប់​រំស​ន្តិ​សុ​​ខថាមពល, ការងារនិង ការទប់ស្កាត់ និង​ប្រ​យុ​ទ្ធ​ប្រ​ឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

សម្តេចមហាបវរធិបតី បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និង សមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។

ទន្ទឹមនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសម្តែងនូវការអបអរសាទរ ចំពោះ សម្តេចមហាបវរធិបតី ដែលត្រូ​វបា​នជ្រើ​សតាំ​ងជា​នាយ​ករ​ដ្ឋម​ន្ត្រីនៃ​រាជ​រដ្ឋា​ភិបា​លក​ម្ពុ​ជា​ នី​តិកាលទី ៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និង កិច្ចស​ហ​ប្រ​តិ​​បត្តិ​ការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោ​មដឹ​ក​នាំរបស់ សម្ដេចមហាបវរធិបតី ។

លើសពីនេះទៅទៀត ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោត ស​រសើរចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែ​លជាមិ​ត្តភ័​ក្តិ​ដ៏​ល្អ​ ​រ​ប​ស់ម៉ាឡេស៊ី ហើយរូប ឯកឧត្តម ផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុក សម្ដេ​ច​តេ​ជោ ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា ។

ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បា​ន​ថ្លែ​ង​អំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះ​កា​រអបអរសាទរ និង បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះចំណង មិត្តភាព និង កិច្ច​ស​ហ​ប្រ​តិ​បត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជា​ពិសេ​សចំពោះ​កិច្ច​សម្រ​បស​ម្រួល​ដែល​ប្រ​ទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុង ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា