A​s​t​o​n V​i​l​l​a ប្រើ​ទឹ​ក​ប្រា​ក់ ទា​ក់​ចិ​ត្ត G​r​e​a​l​i​s​h ដើ​ម្បី​រា​រាំ​ង​កា​រ​ចា​ក​ចេ​ញ

0

យោងតាមកាសែត The Sun នៅថ្ងៃនេះបានសរសេរថាក្លឹប Aston Villa ត្រូវបានគេដឹងថាបានព្យាយាមរក្សាទុកកីឡាករ Jack Grealish តាមរយៈជម្រើសចុងក្រោយមួយគឺ បង្កើនប្រាក់កម្រៃរហូតទៅដល់ ១០ម៉ឺនផោនក្នុងមួយសប្តាហ៍។

កីឡាករឆ្នើមរូបនេះ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នកំពុងតែមានតម្លៃខ្លួនរហូតទៅដល់ ៨០លានផោន ដើម្បីអាចចាកចេញពីក្លឹបបាន ហើយក្នុងនោះបិសាចក្រហម Man United គឺជាអ្នកនាំមុខគេបំផុត ក្នុងការដោះដូរលើកនេះ។

បច្ចុប្បន្ន Grealish ទទួលបានប្រាក់កម្រៃប្រមាណជា ៧ម៉ឺនផោន ក្នុងមួយសប្តាហ៍រួចទៅហើយប៉ុន្តែ Aston Villa សង្ឃឹមថាកីឡាករនឹងអាចសម្រេចចិត្តជាថ្មី ដើម្បីបន្តរស់នៅទីនេះក្នុងកុងត្រាថ្មីរយៈពេល៥ឆ្នាំទៀត និងមិនចាកចេញទៅលេងនៅ Old Trafford ឡើយ។

ប្រែសម្រួល៖ Lee