ក្រោយល្បីល្បាញរឿងទិញឡាន ២០ម៉ឺនដុល្លារ វ៉ាន់ វល័ក្ខ ត្អួញថា​ចង់ធ្វើអ្វីក៏ពិបាក

0

ភ្នំពេញ៖ ក្រោយល្បីល្បាញ រឿងរថយន្តទំនើបឡិចស៊ិស ៥៧០ តម្លៃ ខ្ទង់២០ម៉ឺនដុល្លារមក ក៏ស្រាប់តែ​ធ្វើឲ្យតារាសម្តែង​សិចស៊ី ចាយរាង ចាយដើមទ្រូង វ៉ាន់ វល័ក្ខ ត្អួញថា ជាតិជា​មុន្ស មហាជន ធ្វើអ្វីក៏ពិបាកដែរ ។

តារាស្រីដែលមានឈ្មោះក្នុងបញ្ជី​ជាតារាសិចស៊ី ចូលចិត្តសម្ងែងដើមទ្រូង និង​រាងស្វែលដែលធ្វើឲ្យប្រុសៗជាច្រើនក្នាញ់ ចង់បានជាដៃគូស្នេហា បានបង្ហោះសារមួយឃ្លា យ៉ាងចាក់ដោតថា « ​ជាម​នុ​ស្ស​ម​ហា​ជ​ន​ ជី​វិ​ត​ឯ​ក​ជ​ន​ ​ចង់​ធ្វើ​អ្វី​ក៏​ពិ​បា​​​ក » ។
សារនេះ​បានធ្វើឲ្យអ្នកគាំទ្របានផ្តោត​អារម្មណ៍ភ្លាមៗ ទៅកាន់រឿងរ៉ាវនាងទិញរថយន្តទំនើប ស្របពេលដែល​សេដ្ឋកិច្ចអ្នកផ្សេង កំពុងធ្លាក់ក្នុងស្ថានភាពទប់ទល់មុខក្រោយនោះ ។