ភ្នំពេញ៖ លោក អ៊ុច រ៉ាវុឌ្ឍ ម្ចាស់ផលិតកម្មហ្សូន បានឲ្យដឹងថា ផលិតកម្មរបស់លោកបានសម្រេចផ្តល់ឱកាសជូនអ្នកស្នេហាវិស័យសិល្បៈចម្រៀង គ្រប់ស្រទាប់ បើគិតថាខ្លួនមានសមត្ថភាព អាចដាក់ពាក្យមកកាន់ផលិតកម្មរបស់លោកបាន ។
លោក អ៊ុច រ៉ាវុឌ្ឍ បានប្រាប់ថា សម្រាប់សុភាពបុរស សុភាពនារី ដែលមានចំណាប់អារម្មណ៍ ហើយគិតថាខ្លួនមានទឹកដមសំនៀងល្អ អាចធ្វើការទាក់ទង មកដាក់ពាក្យដើម្បីធ្វើការតេស្ត សំឡេង ។
លក្ខណ្ឌជ្រើសរើស ៖ បេក្ខជនត្រូវមានទឹកដមសំនៀង ពិរោះ ហើយរូបសម្រស់សមរម្យ ។
បេក្ខជន អាចទាក់ទង មកកាន់ផលិតកម្មហ្សូន ដើម្បីធ្វើតេស្តសំលេង បាន តាមរយៈលេខទូរស័ព្ទ ៖ 012 262 560 ឬតាមរយៈផេកផលិតកម្មហ្សូន ៖ https://www.facebook.com/zoneprokh


