ភ្នំពេញ៖ នៅទីបំផុត អតីតបវរកញ្ញា «Miss Grand Cambodia» ២០១៦ កញ្ញា ហេង ចន្ថា បានធ្វើឲ្យបុរសជាច្រើនខូចចិត្ត ក៏ព្រោះតែនាងបានរកឃើញដៃគូជីវិត យ៉ាងសាកសម ក្នុងជីវិត ខណៈដែលខាងប្រុសមិនត្រូវបានទម្លាយឲ្យដឹងនៅឡើយ។
កញ្ញា ហេង ចន្ថា ដែលមានរូបសម្រស់ស្រស់សោភា ដែលតែងតែធ្វើឲ្យបុរសៗ ជាច្រើនស្រមៃចង់បាន ជាគូអនាគត ឬដៃគូស្នេហានោះ ក៏ស្រាប់តែសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗ ត្រឹមតែបង្ហាញរូបថត ប៉ុន្មានសន្លឹកនៅលើ Instagram តាមរយៈ Story របស់នាង។
ក្នុងនោះ គេឃើញ ហេង ចិន្ថា បានគ្រងឈុតប្រពៃណី ជាមួយនឹងអំបោះចង់ដៃពណ៌លឿងស្រាល ហើយក្រោយខ្នងមានពាក្យថា ពិធីភ្ជាប់ពាក្យ ខាងស្រីនាម ហេង ចន្ថា ច្បាស់ៗតែម្តង។
ទោះបីជាយ៉ាងណា អនាគតស្វាមីរបស់ ហេង ចន្ថា មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ ប៉ុន្តែមានការលើកឡើងថា បុរសនោះពិតជាសំណាងដែលបាន តារាសម្តែងស្រស់សោភា នេះធ្វើជាដៃគូជីវិត មិនត្រឹមតែស្អាត ថែមទាំងជាអ្នករកស៊ីលើអនឡាញ យ៉ាងសកម្មមួយរូបផងដែរ៕









