ភ្នំពេញ៖ បន្ទាប់ពីបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាច្រើន ដែលជាដំណាក់កាលទី១ ក្នុងវិថីសិល្បៈ គេឃើញថា ណាណៃ មានឈ្មោះបោះសំឡេងមិនធម្មតា ហើយក៏ចាប់ផ្តើម ក្រសោប បានតំណែងមួយទៀត ជាតារាចម្រៀងស្រីជួរមុខក្នុងផលិតកម្មហ្សូន (Zone Production) ហើយកំពុងបោះជំហានជោគជ័យ លើវិថីចម្រៀង ដោយមានឱកាសឡើង កម្មវិធីប្រគំតន្ត្រីធំៗ ផងដែរ ។
មិនអស់មិនហើយក្នុងការច្បាមយកឱកាសឡើងឆាក ពេលនេះ ណាណៃ ក៏បានត្រៀមខ្លួនជាថ្មីម្តងទៀត ដោយនឹងបង្ហាញវត្តមាននៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ PNN ក្នុងកម្មវិធី Boostrong Music ON Fire នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ជាមួយតារាល្បីៗ មាន នាយចឺម លោក អ៊ីណូ និងកញ្ញា ធីតា ពេជ្រ ។ ក្រៅពីការបង្ហាញខ្លួន ជាមួយកម្មវិធី នេះ ណាណៃ នៅមានកម្មវិធីជាច្រើនទៀតបានអញ្ជើញ កំពុងស្ថិតក្នុងកាលវិភាគ ដែលបានកំណត់ រួចរាល់ផងដែរ ដែលធ្វើឲ្យរំដួលមកពីដែនដីព្រៃវែង ចាប់ផ្តើមរីកមុខ ដូចគ្រាប់ជី ត្រូវទឹក។
ចំណែកថ្ងៃនេះដែរ ណាណៃ ក៏បានចេញនូវ Trailer បទចម្រៀងថ្មីស្នាដៃថ្មី របស់កូនខ្មែរ ក្រោមចំណងជើងថា«យល់ចិត្តអូនខ្លះផង» ក្នុងផលិតកម្មហ្សូន ៕
ស្តាប់បទ «យល់ចិត្តអូនខ្លះផង» ដូចខាងក្រោមនេះ៖














