ដំណឹងល្អ! ថៃព្រមរុះរើរោង ចេញពីតំបន់ស នៅលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទបូរី ។

យោងតាមការចុះផ្សាយ របស់ទទកបានឲ្យដឹងថា ក្នុងការជួបប្រជុំរវាងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាមួយមេបញ្ជាការ យោធាខេត្តចន្ទបូរីក្នុងថ្ងៃនេះ គឺបានដោះស្រាយទំនាស់ដែលបាន កើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពីមុនមក ដោយភាគីថៃព្រមរុះរើរោង ដែលថៃបានសាងសង់ នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស ចេញ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន ឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមក រវាងប្រទេសទាំងពីរ ៕