ភ្នំពេញ៖ ចាត់ទុកជាដំណឹងដ៏ភ្ញាក់ផ្អើល ដែលតារាសម្តែង ពីង រ៉ូហ្សា ហៅអាស្រស់ បានស្លាប់នៅព្រឹកនេះ ដែលធ្វើឲ្យអ្នកក្នុងមជ្ឍដ្ឋានសិល្បៈ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនឹកស្មាន មិនដល់ ។
ពីង រ៉ូហ្សា បានសរសេរនៅលើបណ្តាញទំនាក់ទំងសង្គមហ្វេសប៊ុករបស់នាងថា លាហើយញាតិមិត្តបងប្អូនទាំងអស់គ្នា លាជារាងរហូតគ្មានថ្ងៃត្រលប់ (RIB) Goodbye forever all beloved friend ។
ក្នុងនោះដែរ អ្នកនាងព្រីម មន្ថា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមភ្លាមៗថា «ប្អូនស្រីភ័ក្រ ហៅអាស្រស់ គាត់បានស្លាប់ហើយព្រឹកមិញនេះសពតំកល់នៅវត្តនាគវ័ន បងសូមឲ្យប្អូនស្រីទៅឲ្យបានសុខស្ងប់ចុះប្អូនស្រីជាមនុស្សល្អណាស់ ធ្វើបុណ្យក៏បានច្រើន ប្អូនស្រីអស់កម្មហើយទៅឲ្យបានសុខចុះ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ ទៀត ទោះបីជាយើងមិនមែនជាបងប្អូនតែយើងស្រលាញ់គ្នាដូចប្អូនចឹង បងស្តាយដែលជួយប្អូនយឺតពេលបើជួយទាន់ពេល ប្អូនក៏មិនស្លាប់ដែរសូមទៅឲ្យបានសុខ»។
ទោះបីជាយ៉ាងនេះ យើងនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យ តារាសម្តែងពីង រ៉ូហ្សាស្លាប់នោះទេ ៕




