តើអ្នកបើកម៉ូតូ ប្រភេទណាខ្លះ ដែលតម្រូវឲ្យ មានបណ្ណបើកបរ?

0

ភ្នំពេញ៖ ជាមន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋ នៅក្នុងការអនុវត្ត ច្បាប់ចរាចរផ្លូវគោក ដែលតម្រូវអោយប្រជាពលរដ្ឋ មានភ្ជាប់ឯកសារពាក់ព័ន្ធ ទៅជាមួយរាល់ពេលធ្វើដំណើរ! តើអ្នកបើកបរម៉ូតូប្រភេទណាខ្លះ ដែលតម្រូវអោយ មានបណ្ណបើកបរ?

យោងតាមការប្រកាស របស់ក្រសួងសាធារណៈការ និងដឹកជញ្ជួន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូដែល មានកំលាំងសេះចាប់ពី ១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវអោយ មានបណ្ណបើកបរប្រភេទ ក នោះទេ ប៉ុន្តែប្រសិនបើបងប្អូន ប្រជាពលរដ្ឋដែលដែលបានប្រើប្រាស់ម៉ូតូ ដែលមានកំលាំងសេះលើសពី ១២៥សេសេ គឺត្រូវតែមានបណ្ណបើកបរប្រភេទ ក នេះទើបអាចបើកបរបាន។

បងប្អូនប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១០:០០យប់ ។

បងប្អូនប្រជាពលរដ្ឋ ដែលទៅប្ដូរ និងពន្យារបណ្ណបើកបរ ត្រូវមានឯកសារដូចជា៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់

*៤.  ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចង់ប្រឡងយកបណ្ណបើកបរ ត្រូវមានឯកសារដូចរៀបរាប់ខាងលើ (*១ *២ *៣)   និងលិខិតបញ្ជាក់ការ សិក្សាពីសាលាង្រៀនបើកបរសម្រាប់បណ្ណប្រភេទ គ ឃ និង ង ។

សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ គ្រាន់តែអត់ពាក់មួកសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវពោលអត់ដាក់គន្លឹះមួក ផាក៦ម៉ឺនរៀល។ និយាយទូរស័ព្ទពេលកំពុងបើកបរ ៨ម៉ឺនរៀល ។ ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក ១០ម៉ឺនរៀល។

យោងតាមផែនការណ៍ ដែលនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូនសម្ដេចក្រ ឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្មីៗនេះ គឺបានត្រៀមកងកម្លាំងននគរបាលចំនួន ៣.៩១៩នាក់ និង ៥៦៨គោលដៅ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ឧសភា នៅទូទាំងប្រទេស ៕