ភ្នំពេញ៖ តារាសម្តែង និងចម្រៀង ណាណៃ បានចេញបទចម្រៀងថ្មីមួយទៀតក្រោមចំណងជើងថា «ប្រុសដៃមឹក» ដែលជាបទថ្មីស្នាដៃរបស់ផលិតកម្មហ្សូនប្រូដាក់ហ្សិន ។
បទចម្រៀងថ្មីស្នាដៃថ្មីនេះដែរ ទើបតែចេញ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ ដែលជាបទអបអរបុណ្យចូលឆ្នាំរបស់ តារាចម្រៀងរូបស្រស់ ណាណៃ ។
ណាណៃ ដំបូងឡើយគេស្គាល់តាមរយៈខ្សែយន្តជាច្រើន តែក្រោយមកហក់ចូលផលិតកម្មហ្សូន ជាតារាចម្រៀង ឃើញថាទទួលបានជោគជ័យខ្លាំង និងចេញបទចម្រៀងជាបន្តបន្ទាប់ បម្រើដល់អារម្មណ៍ទស្សនិកជន ។
ចង់ដឹងថា បទថ្មី «ប្រុសដៃមឹក» របស់ ណាណៃ ពិរោះយ៉ាងណារីករាយសណ្តាប់ដូចខាងក្រោមនេះ៖








