តារាចម្រៀង​ វ៉ាយ រំអុកម៉ែចូលដណ្តឹង សុខ ពិសី (Video Inside)

0

ភ្នំពេញ៖ ពិតជាប្លែក នៅពេលដែលលឺពាក្យថា តារាចម្រៀង​ប្រុស ជំនាន់ក្រោយរបស់ផលិតកម្ម​សាន់ដេ បានព្យាយាមរំអុកម៉ែ ចូលដណ្តឹង​តារាចម្រៀងស្រីជួរមុខ ចាស់វស្សា ក្នុងផលិតកម្ម គឺ កញ្ញា សុខ ពិសី ដូច្នោះ ។ ប៉ុន្តែ​ទោះជាយ៉ាងណា នេះវាគ្រាន់តែជាបទចម្រៀង របស់ តារាចម្រៀង​ វ៉ាយ ចេញអបអរចូលឆ្នាំខ្មែរ តែប៉ុណ្ណោះ ។
បទចម្រៀងនេះដែរ ទទួលបានការចូលទស្សនានៅលើយូធូបជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ២ថ្ងៃមកនេះ ។

វ៉ាយ គឺជា​តារាចម្រៀង​ប្រុសម្នាក់ដែលមានស្បែកស ហើយទឹកដមសំនៀង​ទៀតសោត ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ខណៈដែលលោក នៅបន្តមហិច្ឆិតា ធំៗ ជាច្រើនទៀត ក្នុងវិថីសិល្បៈ ដោយបានត្រៀមខ្លួនជាស្រេច ទទួលយកការថតស្ពត និងសម្តែងក្នុងសាច់រឿងផងដែរ ។​

ងាកទៅកាន់បទ «សុំម៉ែដណ្តឹង សុខ ពិសី » ពិតជាពិរោះ នឹងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបញ្ចេញ MV ជាផ្លូវការ ។ បទចម្រៀងនេះដែរ ដឹកនាំសម្តែង ដោយលោក គីម ផល្លីន និង និពន្ធទំនុកច្រៀង និង Melody ដោយលោក សុន រដ្ឋា ៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖