ភ្នំពេញ៖ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបង្ហាញសំណេរមួយថ្មី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ថា សុវណ្ណ រិទ្ធី ជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សាយបំពុលសង្គមគ្រប់រូបភាពដើម្បីប្រយោជន៍ក្រុមប្រឆាំង ដោយក្នុងនោះបានភ្ជាប់រូបភាព សុវណ្ណ រិទ្ធី អតីតអគ្គនាយករបស់ TVFB ជាច្រើនមកផងដែរ។
នាយក្រឹម បានសរសេរនៅលើបណ្តាញសង្គមរបស់លោកជាមួយខ្លឹមសារទាំងស្រុងថា «ខ្ញុំយល់ណាស់ពីសណ្ដានឈាម( ឆ្កែចចក )ឆ្កែចចកទោះវារត់មកបន្លំនៅក្នុងហ្វូងឆ្កែស្រុកក៏ដោយ ក៏មនុស្សគ្រប់រូបទាំងអស់ស្គាល់ថាវាជាឆ្កែចចកដែរ។លើពិភពលោក ការបញ្ចេញមតិត្រូវមានព្រំដែន។អ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សាយបំពុលសង្គមគ្រប់រូបភាពដើម្បីប្រយោជន៍ក្រុមប្រឆាំង!! » ។

បញ្ជាក់ផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធរឿងរ៉ាវ ផ្សាយព័ត៌មានឲ្យមានការញុះញ៉ង់ ពាក់ព័ន្ធស្ថានភាពការរីករាលដាល នៃជំងឺកូវីដ ១៩ ។ ទន្ទឹមជាមួយគ្នានេះដែរ ស្ថាប័នផ្សាយព័ត៌មាន TVFB របស់លោកក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ ប្រកាសដលអាជ្ញាបណ្ណទាំងស្រុង មិនឲ្យផ្សាយបន្តទៀត ៕




