ភ្នំពេញ៖ កាលពីសប្តាហ៍មុន ក្រុមការងារជំរឿនបក្សីទន្លេមេគង្គ នៃ អង្គការ WWF-កម្ពុជា និងរដ្ឋបាលព្រៃឈើ ក្នុងតំបន់ទេសភាព ព្រៃលិចទឹកមេគង្គ (MFF) បាន ប្រទះឃើញ សត្វរំពេរទន្លេ មួយហ្វូងដែលមានចំនួនប្រហែលជា ១៩ក្បាល នៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹង ត្រែង ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គការ WWF នៅថ្ងៃទី៨ មេសា បានឲ្យដឹងថាចំនួនសត្វរំពេរទន្លេ ដែលត្រូវបានក្រុម ការងារ ប្រទះឃើញនេះ នឹងត្រូវកត់ត្រាទុក សម្រាប់របាយការណ៍ប្រចាំឆ្នាំ នៃចំនួនសត្វរំពេរទន្លេ នៅតំបន់ ទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ។
សត្វរំពេរទន្លេជាសត្វ ដែលត្រូវបានចាត់ថ្នាក់ កំពុងទទួលរងគ្រោះ ជិតផុតពូជក្នុង បញ្ជីក្រហម IUCN រស់នៅនិងពងកូន នៅលើខ្សាច់ តាមដងទន្លេមេគង្គ ក្នុងតំបន់ទេសភាព ព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះនិងខេត្តស្ទឹង ត្រែង ។
មន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរទេសចរណ៍ រដ្ឋបាលព្រៃឈើ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អង្គការ WWF-កម្ពុជា អាជ្ញាធរមូលដ្ឋាន សហគមន៍មូល ដ្ឋាន និងដៃគូអភិរក្សនានា ក៏បានរួមគ្នាធ្វើការងារ អភិរក្ស សត្វរំពេរទន្លេ និង ប្រភេទបក្សីកម្រ ជាច្រើនទៀត ដូចជាត្រយងយក្ស ត្រយង ចង្កំកស ត្រដក់តូច ត្រដក់ធំ និងសត្វត្មាត នៅតាមជម្រកធម្មជាតិរបស់ពួគវា ៕