ភ្នំពេញ៖ គេថាក្រោយភ្លៀងមេឃស្រលះ មកដល់ពេលនេះចំណងស្នេហារបស់ ពេជ្រ សូលីកា និងលោក Han Khim កាន់តែផ្អែមល្ហែម ដោយរងចាំស្វាគមន៍កូនដំបូងរួមគ្នា ហើយក៏បានបង្ហាញស្តាយ៍ថ្មីចែស ក្នុងស្ថានភាពពរពោះ ដ៏មូលក្លំ ។
រូបភាពជាច្រើនសន្លឹក របស់ ពេជ្រ សូលីកា កំពុងពរពោះ ត្រូវបានបង្ហោះយ៉ាងព្រោងព្រាត ដោយឃើញថា ខាងប្រុស ក៏បានបញ្ចេញស្តាយ៍ ដ៏កក់ក្តៅដើម្បីស្វាគមន៍ កូនរបស់ខ្លួន ដែលគ្រោងនឹងកើតនៅក្នុងពេទ្យប្រទេសថៃ នាពេលខាងមុខ ៕