នាយករដ្ឋមន្ត្រី ឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ បញ្ចូលសារជាសំឡេងថា «យើងរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩»

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យក្រុមហ៊ុនទូរស័ព្ទគ្រប់ប្រព័ន្ធទាំងអស់ ត្រូវបញ្ចូលជាសំឡេងថា «យើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល» ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនង ចូលកាន់លេខទូរស័ព្ទណា បានលឺសំឡេងសារអប់រំនេះ ។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ឲ្យបានផុសផុល ពីជំងឺកូវីដ១៩ ។