Home សង្គម បុរសខ្លាំងនៃកម្ពុជា ប្រកាសឲ្យមន្ត្រីលុបចោល កិច្ចប្រជុំទាំងក្នុង និងក្រៅប្រទស

បុរសខ្លាំងនៃកម្ពុជា ប្រកាសឲ្យមន្ត្រីលុបចោល កិច្ចប្រជុំទាំងក្នុង និងក្រៅប្រទស

0

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមន្ត្រីរាជរដ្ឋាភិបាល លុបចោលកិច្ចប្រជុំទាំងក្នុង និងក្រៅប្រទេសទាំងអស់ ជាបណ្ដោះអាសន្នសិន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។

ក្រៅពីការប្រកាស លុបចោលកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួង ពាក់ព័ន្ធទាំងអស់ ធ្វើការជាមួយភាគីថៃ ទទួលយកពលករខ្មែរ មកវិញដោយសុវត្ថិភាព និងមានការត្រួតពិនិត្យ សុខភាពត្រឹមត្រូវ ។

Previous articleនាយករដ្ឋមន្ត្រី ប្រកាសមិនជម្លៀសនិស្សិតខ្មែរ ចេញពីគ្រប់ប្រទេស ដែលមានជំងឺកូវីដ១៩
Next articleពេជ្រ សូលីកា​ បញ្ចេញស្តាយ៍ថ្មីចែស