ភ្នំពេញ៖ តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានតារាជាច្រើនណាស់ បានសម្រុកចូលរួមឧបត្ថម្ភ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងវីរុស កូវីដ១៩ ដែលកំពុងរីករាលដាល់ពេញពិភពលោក ក្នុងនោះមានកម្ពុជាយើងមួយដែរ ។
ក្នុងចំណោមតារាៗជាច្រើនមានសុខ ពិសី ដែលជាតារាចម្រៀងស្រីជួរមុខ ផលិតកម្មសាន់ដេ ដោយបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ២ពាន់ដុល្លារអាម៉េរិក ដែលកំពុងឈរមុខគេ ក្នុងនាមជាតារា ។ ទោះបីជាយ៉ាងណា វាមិនថ្វីនោះទេ ការឧបត្ថម្ភតិចឬច្រើន វាអាស្រ័យទៅលើចិត្ត ក្នុងការចូលរួមចំណែកជួយសង្គមយើង ដែលកំពុងរីករាលដាលជំងឺកូវីដ ១៩នេះ ៕


