ភ្នំពេញ៖តារាកំប្លែងនាយ ពែកមីនៅសុខៗស្រាប់តែបង្កការចាប់អារម្មណ៍ដល់មហាជនដោយសារបែកធ្លាយនូវរូបភាពក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានជាមន្រ្តីនគបាលដែលមានស័ក្កិ៣នៅលើស្មារផងនោះ។
ផ្អែកតាមខ្លឹមសារដែលត្រូវបាននាយ ពែកមី បង្ហោះនៅលើបណ្តាញសង្គមផេកផ្ទាល់ខ្លួននោះគឺនាយបានបបញ្ជាក់ថាទោះបីជាខ្លួនមានស័ក្តិពាក់នៅលើស្មាក៏ពិតមែនប៉ុន្តែគ្មានអំណាចក្នុងការកាន់កាំភ្លើងឬអំណាយអ្វីនោះទេ។ម្យ៉ាងទៀតសូម្បីតែប្រាក់ខែក៏មិនមានដូចមន្រ្តីឯទៀតនោះដែរ។
តារាកំប្លែងល្បីឈ្មោះដែលមានដើមកំណើតពីកម្មករសំណងនាយ ពែកមី បានបញ្ជាក់ភ្ជាប់ជាមួយរូបភាពនោះថាមានតែស័ក្ដិ តែអត់មានប្រាក់ខែ អត់មានសិទ្ធិប្រើកាំភ្លើង។ជាមួយគ្នានេះដែរគេហទំព័រOBN បានព្យាយាមទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដើម្បីសួរនាំពីសាមីខ្លួននាយ ពែកមី ជាការស្រាយមន្ទិលរបស់មហាជនដែរតែមិនអាចទាក់ទងបានឡើយ៕ តារារស្មី


