ចាប់ខ្លួនបុរសចំណាស់២នាក់ករណីលួចមេគោអ្នកស្រុក២ក្បាល

0

ភ្នំពេញ​៖​នៅថ្ងៃ​ទី៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​បង្ក្រាប​ករណី​ចោរកម្ម​(​លួច​គោ​)​មេ​២​ក្បាលនិងឃាត់ខ្លួនបុរសចំណាស់២នាក់​នៅ​ចំណុច​ភូមិ​លលៃ​ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​៖
១.​ជនសង្ស័យ​ឈ្មោះ​ សៅ​ ភ្លឿ​យ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ភូមិ​ត្រាវ​គៀត​ ឃុំ​ដាន​រុន​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​

២.​ជនសង្ស័យ​ឈ្មោះ​ សំ​ ជា​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ភូមិ​បាត​ត​ ឃុំ​គោក​ធ្លក​ក្រោម​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។​
លោក​វរសេនីយ៍ទោ​ លឹម​ សម្បត្តិ​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​បញ្ជាក់​ថា​ពេល​កម្លាំង​នគរបាល​ចេញ​ល្បាត​ ក៏​ប្រទះ​ឃើញ​ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ ចំនួន​ ០១​គ្រឿង​ ម៉ូតូ​ស៊ុ​ម័​រ​ ពណ៌​ក្រហម​០១​គ្រឿង​ ដឹកគោ​មេ​ ចំនួន​០២​ក្បាល​ និង​បើកបរ​ដោយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​។​ តាម​រយៈ​ការ​សាកសួរ​របស់​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គោ​ នៅ​ភូមិ​លលៃ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត​ ៕