ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានឲ្យដឹងថាមានអាខោនFacebookឈ្មោះ
វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់លោក ក្រោយលោកស្នើដល់នាយឧត្តមសេនីយ៍នេត សាវឿន ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកាលពីពេលកន្លងទៅ។
ចំពោះបញ្ហានេះ លោក ពេជ្រ ស្រស់ ថាលោក នឹងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកដែលមានខ្លឹមសារទាំងស្រុងថា”មានអាខោនFacebookមានឈ្មោះ
វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ខ្ញុំ ក្រោយខ្ញុំស្នើដល់ឯកឧត្តមនេត សាវឿន ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លងទៅនោះសារគំរាមសម្លាប់ខ្ញុំនេះគឺឆ្លុះបញ្ចាំងឲ្យឃើញថាខ្សែរបស់ឃាតករមិនណយទេទើបចាប់មិនបានសោះដូច្នេះដើម្បីសុវត្ថិភាពខ្ញុំផ្ទាល់ខ្លួនគឺខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីស្រាវជ្រាវអ្នកគំរាមសម្លាប់ខ្ញុំ និងដើម្បីធានានូវសុវត្ថិភាពរបស់ខ្ញុំផង។ រូបខ្ញុំមិនដែលខ្លាច
ស្លាប់ទេ ហើយខ្ញុំក៏មិនចុះចាញ់ពពួកអាក្រក់ដែរ”៕


