ចន ច័ន្ទលក្ខិណា ៖អត់ឃើញក្រុមអ្នកជួយឈឺឆ្អាលស៊ែរព័ត៌មានមន្ត្រីយោធាបាញ់សម្លាប់គូដណ្តឹង ឬអត់ហ៊ាន ?​

0

ភ្នំពេញ៖ ករណីមន្ត្រីយោធា បានបាញ់សម្លាប់មិត្តស្រីរបស់ខ្លួន ដែលផ្អើលមួយប្រទេស មកដល់ពេលនេះនៅមិនទាន់មានដំណឹងដោះស្រាយតាមច្បាប់ជាផ្លូវការនៅឡើយ ខណៈដែល អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងទន្ទឹងរងចាំមើល ពីផ្លែផ្កានៃចម្លើយជូនជនរងគ្រោះ។​

ករណីនេះដែរ បានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះការសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី​៥ ខែកុម្ភៈ ថា «ករណីឃាតកម្មដែលមន្ត្រីយោធាបាញ់សំលាប់គូដណ្តឹង អត់ឃើញក្រុមអ្នក ….ជួយឈឺឆ្អាលសែរព័តមានអញ្ចឹង ? ឬ អត់ហ៊ាន ? ហ៊ានតែសែរវាយប្រហារអ្នកធម្មតា អត់ចង់និយាយទេ តែនិយាយថាឯងខុសទៀតឥឡូវហើយ» ។​

គួរបញ្ជាក់ផងដែរថា ករណីបាញ់សម្លាប់គូដណ្តឹងកើតឡើងកាលពីថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ ហើយខ្មាន់កាំភ្លើងដែលបាញ់ស្លាប់គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។ទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕